Maradona ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ

0

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃច័ន្ទ (ថ្ងៃទី ២ ខែវិច្ឆិកា) ថាលោក Diego Maradona
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន។ ម៉ារ៉ាដូណាដែលមានអាយុ ៦០ ឆ្នាំត្រូវបានគេរាយការណ៍ថា
ត្រូវបានគេនាំទៅកាន់គ្លីនិក​ Ipensa​ ក្នុងតំបន់ La Plata ។

របាយការណ៍បាននិយាយថា លោក Maradona ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកជាមួយអាហ្សង់ទីន
ក្នុងឆ្នាំ ១៩៨៦ និងត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមបំផុតគ្រប់ពេល ត្រូវបានចូលមន្ទីរពេទ្យ ដើម្បីធ្វើតេស្តខណៈពេលដែលគាត់
មានអាការៈខ្សោយមួយរយៈ ហើយគាត់នឹងស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យរយៈពេល ២-៣ថ្ងៃ ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៩ Maradona បានធ្វើការវះកាត់បញ្ឈប់ការហូរឈាមក្នុងក្រពះរបស់គាត់
ហើយក៏បានទទួលការវះកាត់ជង្គង់ផងដែរ៕