រវល់តែឈ្ងោកចុចទូរសព្ទ មិនបានមើលមុខ ជ្រុលទៅបុកគូទរថយន្ត បាក់កស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរម៉ក ក្នុងល្បឿនលឿន បានជ្រុលទៅបុកគូថរថយន្ត ពីក្រោយពេញទំហឹងបណ្ដាលឲ្យ បាក់កស្លាប់ នៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១វិច្ឆិកាឆ្នាំ ២០២០ នៅចំណុច នៅចំណុចរង្វង់មូល ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HINO ប្រភេទដឹកទំនិញ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AR-3793 មកឈប់នៅចំណុច ទីតាំងខាងលើ ដែលជាចំណុចផ្លូវកោង ដោយរង់ចាំដឹកកម្មករសំណង់ ជាច្រើននាក់ទៅធ្វើការ។

ខណៈពេលកំពុងតែ រងចាំកម្មករឡើង លើរថយន្ត ក៏មានបុរសម្នាក់ បើកម៉ូតូសណ្ដោងរម៉ក ដោយមានដឹកសរសៃគុយទាវ និងរវល់តែឈ្ងោកចុចទូរស័ព្ទ មិនបានមើលមុខ ក៏ជ្រុលទៅបុកគូទរថយន្ត រថយន្តខាងលើពេញទំហឹង បណ្តាលឲបែកក្បាលបាក់កស្លាប់ ភ្លាមនៅកន្លែងកើតហេតុនៅលើម៉ូតូម្តង។

ជនរងគ្រោះឈ្មោះ សាមុន ដារ៉ា អាយុ៣៩ឆ្នាំ មុខរបរកម្មករសិប្បកម្មគុយទាវ នៅ សង្កាត់បាក់ខែង មានប្រពន្ធកូន២នាក់ ស្រុកកំណើតនៅភូមិ ព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រោយកើតហេតុទាំងរថយន្តនិងម៉ូតូសណ្ដោងរម៉កបាន បានធ្វើការវាស់វែងដោយជំនាញផ្នែក ចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញយកទៅរក្សាទុក នៅផ្នែកជំនាញនៃការិយាល័យដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕