ភ្នំពេញ៖ នៅក្នុងឱកាសឈប់សម្រាកបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែនេះ ក្រសួងទេសចរណ៍ បានក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តនានា ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាព ទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដោយ អំពាវនាវអោយមូលដ្ឋានកត់ត្រាវត្តមានភ្ញៀវ ដោយប្រេីប្រព័ន្ធ គ្រប់គ្រងទិន្ន័យភ្ញៀវក្នុងឧស្សាហកម្ម ទេសចរណ៍ ក្នុងដំណាក់កាល កូវីឌ-១៩ តាមប្រព័ន្ធ Telgram BOT ។