ល្បិចឡូយមែន! ស្រ្តីជនជាតិចិនម្នាក់គ្មានលុយ ទៅស្រុកវិញ ក៏រកនឹកធ្វើជាដើរស្រែកយំ ថាត្រូវចោរឆក់

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ ដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់កេីតឡេីង ដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ ។

យោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវ រវាងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធី នៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ និងបំភ្លឺចំពោះករណី ដែលគាត់បានលេីកឡេីងថា មានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កេីតឡេីងមកលេ ីរូបគាត់នោះទេ ដោយសារតែគាត់ចង់ បានលុយដេីម្បីត្រឡប់ ទៅប្រទេសចិនវិញ ទេីបប្រឌិតរឿងនេះឡេីង ។

ម្យ៉ាងវិញទៀត ដោយមានការសង្ស័យថាស្ត្រីរូបនេះ ប្រេីប្រាស់សារធាតុញៀន មន្ត្រីជំនាញ បានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញ ថាគាត់ពិតជាបានប្រេីប្រាស់ សារធាតុញៀនពិតប្រាកដមែន ។

ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ ពីថ្នាក់ដឹកនាំត្រៀម បណ្តេញចេញពីប្រទេសកម្ពុជា ៕