តិចច្រឡំថានំអន្សមទៅ! គ្រាប់រំសេវខូចគុណភាព ជាង១០០គ្រាប់ ត្រូវ CMAC យកទៅកម្ទេចចោល

0

ភ្នំពេញ​៖​ នៅថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​នេះ កម្លាំងការិយាល័យអាវុធ​គ្រឿងផ្ទុះ​និងជាតិពុល​នៃ​ស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានសហការជាមួយ​កងឯកភាពកម្ចាត់មីនទី​៤​ ប្រចាំខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ គ្រាប់ខូចគុណភាព ក្នុងឃ្លាំងស្នងការដ្ឋានខេត្ត​ ហើយពិនិត្យឃើញគ្រាប់រំសេវមួយចំនួន​ខូចគុណភាព​ ៖​គ្រាប់​DK82mm​ចំនួន​៧០​គ្រាប់​ និងគ្រាប់​DK75mm​ចំនួន​៥៤​គ្រាប ​និងគ្រាប់ប្រភេទតូចៗ ចំនួន​៧០Kg​ ។​នេះបើយោងតាមអគ្គស្នង ការនគរបាលជាតិ។

​ក្រោយការត្រួតពិនិត្យ​ លោកស្នងការនគរបាលខេត្ត​បាន​ប្រគល់គ្រាប់រំសេវ​ខូចគុណភាពទាំងនោះ ​ជូនមជ្ឈមណ្ឌលសកម្មភាព​កម្ចា​ត់មីនកម្ពុជា​ (CMAC)​ យកទៅ​កម្ទេចចោលដោយសុវត្ថិភាព ​៕