ភ្នំពេញ៖ លោក ផែង វណ្ណៈ ភ័យស្លន់ស្លោរហូតញ័រប្លោក ក្រោយមានបុរសពីរ សរសេរខមិនគំរាមយក រូបលោកដាក់គុកម្ដងទៀត ។
លោក ផែង វណ្ណៈ បានសរសេរលើហ្វេសប៊ុក កាលពីម្សិលមិញថា «មុខមាត់អញ្ចឹង សុទ្ធតែគំរាមយក ផែង វណ្ណៈ ដាក់គុកម្ដងទៀត ។ មិនដឹងថា ការងារស្អីទេ ម៉េចបានសាហាវៗម្ល៉េះ? ហឺម មិនដឹងរត់គេចខ្លួនទៅណាទេខ្ញុំ បើគេគំរាមកំហែងម្លឹងៗ ។ ភ័យនោះភ័យ ភ័យរហូតញ័រប្លោក» ។
ប្រតិកម្មតបរបស់លោក ផែង វណ្ណៈ ធ្វើឡើងក្រោយមានបុរសពីរនាក់ ក្នុងនោះម្នាក់បានខមិនគំរាមលោកថា «អាមួយនេះគង់តែចូលគុក ឬនរកទេអូន ព្រោះវាពូកែតែៗស្ករៗ» ។ និងម្នាក់ទៀតខមិនថា «បុគ្គលនេះវាយប្រហារខ្ញុំម្ដងហើយ តែដោយខ្ញុំមិនរវល់ បើមិនដូចនោះទេ ប្រហែលជាត្រូវដេកគុកម្ដងទៀតហើយ» ៕