ឧកញ៉ាកសិកម្ម ម៉ុង ឫទ្ធី ទិញដំឡូង ត្រាវ ចេក ពីអ្នកជិះកង់លក់តាមផ្លូវ យកធ្វើអាហាសម្រន់ ក្នុងសម័យប្រជុំព្រឹទ្ធសភា

0

ភ្នំពេញ៖ មុនចូលរួមសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ តុលានេះ លោកឧកញ៉ា ម៉ុង ឬទ្ធី មហាសេដ្ឋីកសិកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានទិញមើមដំឡូង ចេក ត្រាវ ពីអ្នកកសិករដែលជិះកង់ដឹកលក់តាមផ្លូវ យកមកជូនសមាជិកព្រឹទ្ធសភា ធ្វើជាអាហារសម្រន់ ។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា «វេលាម៉ោង​ ៧ព្រឹក​ ថ្ងៃ​ចន្ទ​ ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​ ក្នុង​ដំណើរ​មកចូលរួម ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ​ឃើញ​កសិករ​ដឹក​ មើមដំឡូង​ចំរុះ​មានទាំងចេកផង​ ឈប់ជួយទិញ​របស់​ គាត់ទាំងអស់​យកមក​ ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យើង​ ហូបទុកជា​អាហារ​សម្រន់» ។

មិនតែប៉ុណ្ណោះលោកឧកញ៉ា ថែមទាំងសរសេរពាក្យដ៏មាន អត្ថន័យមួយឃ្លាទៀតថា «របស់​ថោកតែ​បើយើង​ចេះនាំគ្នា ​អោយ​តម្លៃ​វាទៅ​និងមាន​តម្លៃ​ ដូចគេដូចឯង​អីចឹង​ដែ​ មិនខុសអីពី​ដុំថ្ម​ទេ​នៅពេលដែល​យើងលើកយកមក​ដាក់នៅលើ រោងឬ​អសនណាមួយ​ហើយនាំគ្នា​ ចេះតែ​មកបន់ស្រន់​ទៅ​ មានពេលខ្លះ​វាអាច​ក្លាយជា​អ្នក​តា​ ជួយយើង​អោយ​បាត់ចុកពោះ​ ម្តងម្កាល​អីចឹងដែរ​» ៕