ភ្នំពេញ ៖ សាកសពទារិកាម្នាក់ត្រូវបាន អ្នកថែសួននិង រុក្ខជាតិប្រទះឃើញ នៅក្នុងថង់ខ្មៅមួយ ដែលជនមិនស្គាល់ អត្តសញ្ញាណយកផ្លុងចោល លើ សួន ក្នុង សង្កាត់ វត្ត ភ្នំ ខណ្ឌដូនពេញ នៅ ម៉ោង ០៧ និង ៤០ នាទី ថ្ងៃ ទី ២៥ ខែតុលា ឆ្នាំ ២០២០ នៅ ចំណុចក្រោម ដើមឈើ លើ សួនច្បារ មិត្តភាពកម្ពុជា–ថៃ ផ្លូវលេខ៦១ កែងផ្លូវលេខ៩៦ ភូមិទី ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីឈ្មោះ លី វណ្ណៈ ភេទប្រុស មុខរបរកម្មករ សួនច្បារនិងរុក្ខជាតិ បានអោយដឹងថា ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០វេលាម៉ោង០៧ និង២០នាទី ខ្លួនបានជិះ ម៉ូតូចេញពីផ្ទះ មកធ្វើការសំអាត សួនច្បារ កន្លែង កើតហេតុ ខាងលើ រហូតដល់ម៉ោង០៧និង៤០នាទី ក៏បានឃើញ ស្បោងខ្មៅមួយ នៅក្រោមដើមឈើ ដោយមានការ សង្ស័យក៏បានបើក មើលឃើញមានសពទារិកានៅក្នុងថង់ ខ្មៅនោះរួចបានរាយការណ៍ ប្រាប់សមត្ថកិច្ច ។
បន្ទាប់ពីទទួលបានព័ត៌មាន នេះកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ បានចុះដល់និងគ្រប់គ្រង កន្លែងកើតហេតុហើយ រាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេស វិឡា សាស្ត្រ ការិយាល័យព្រហ្មទណ្ឌ កម្រិត ធ្ងន់ អង្គភាព ការពារ កុមារ (CPU) និង ពេទ្យ អម សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី បង្កើត គណៈកម្មការ ធ្វើកោសល្យវិច័យ ពិនិត្យ សព និង កន្លែង កើតហេតុ ។
ជាលទ្ធផលតាមការ ពិនិត្យការិយាល័យជំនាញ បច្ចេកទេស និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថាកូនកើតមិនគ្រប់ខែ ( ស្លាប់ក្រោយសំរាល ) ។
ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បាន ប្រគល់សពអោយ ប៉ុស្ដិ៍នគរបាលរដ្ឋបាល វត្តភ្នំដើម្បី ចាត់ចែងបន្ត ៕