នាយករដ្ឋមន្ត្រី ស្នើកាត់ភូមិចំនួន៥ របស់ខេត្តកណ្តាល ឲ្យមកចូលរាជធានីភ្នំពេញ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើប្រមុខរដ្ឋស្តីទី កែសម្រួលព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់ផ្ទៃដីទំហំ ៣៧៦ហិកតា ពីក្រុ ងតាខ្មៅ ខេត្តកណ្តាល ឲ្យស្ថិតក្រោមការគ្រប់គ្រ ងរបស់ខណ្ឌដង្កោវិញ។

យោងតាមលិខិត របស់សម្តេចតេជោ ហ៊ុន សែន ដាក់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា «ខ្ញុំសូមគោរពជម្រាបជូន សម្តេចប្រមុខរដ្ឋស្តីទី មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដើម្បីសុំកែសម្រួលព្រំប្រទល រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ ៣៧៦ហិកតា ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យមកស្ថិតក្រោមការគ្រប់គ្រង របស់ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របតាមស្មារតីនៃលិខិតលេខ១៩០.. ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយផលប៉ះពាល់ និង ជួយ សម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ ដូចជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ»

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃលិខិតរបស់សម្ដេចតេជោ៖