ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ដកហូតគ្រឿងញៀនមួយចំនួនធំ និងកាំភ្លើង ១ដើម

0

ភ្នំពេញ៖ កម្លាំងនគរបាល បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៧នាក់ ក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២០ ។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល នីតិវិធីដោយលោក អ៊ុំ សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងរួមកម្លាំង នគរបាលក្រុងបានចុះប្រតិបត្តិការបង្រ្កាប ទីតាំងចែកចាយនិងរក្សាទុកគ្រឿងញៀន ។

លោក យស់ វិចិត្រ អធិការក្រុងបានឲ្យដឹងថា ដោយមានការស៊ើបសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ពីសមត្ថកិច្ចជំនាញកម្លាំងសមត្ថកិច្ច បានចុះប្រតិបតិ្តការណ៍បង្រ្កាបទីតាំង ១កន្លែងស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ស្រី១នាក់ រួមមាន៖

១.ឈ្មោះ ឈន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរខារ៉ាអូខេ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
២.ឈ្មោះ ដូង លីហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
៣.ឈ្មោះ ភួង ភិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

វត្តតាដកហូត៖ ម្សៅក្រាមសថ្លាសង្ស័យ សាធាតុញៀន ១កញ្ចប់ធំ ១កញ្ចប់តូច, ទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO, ម៉ូតូ១គ្រឿង ម៉ាកwave ពណ៌ខ្មៅ ស្លាកលេខ កោះកុង១A-៦៧៣៨។

លោក យស់ វិចិត្រ អធិការបានបន្តថា ក្រោយការសាកសួរនៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១៖០០នាទី កម្លាំងអធិការដ្ឋានបានសហការ ជាមួយកម្លាំងការិយាល័យ ជំនាញបន្ដធ្វើការស្រាវជ្រាវ បានចុះធ្វើការឆេកឆេរផ្ទះមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី រ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាចំនួនៈ ៧កញ្ចប់ធំ, កាំភ្លើងសេកាចំនួន១ដើម និង គ្រាប់២៤គ្រាប់, ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO, ឧបករណ៍សម្រាប់ប្រើប្រាស់ ថ្នាំញៀនមួយចំនួន

ក្រោយមកទៀតនៅថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានបន្តឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ទៀត៖
១.ឈ្មោះ នួន អ៊ូម៉ើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
២.ឈ្មោះ យៃ នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
៣.ឈ្មោះ ក សឹម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។

សមត្ថកិច្ចដកហូតវត្ថុតាំងមាន៖ ម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូច, ម៉ូតូ១គ្រឿង ម៉ាក wave ពណ៌ខ្មៅ ស្លាកលេខកោះកុង ១A-២១២៩, ទូរស័ព្ទដៃ ៣គ្រឿង (ម៉ាក់ Realme១គ្រឿង, Tecno១គ្រឿង iphone ១គ្រឿង), ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ។

ជនសង្ស័យទាំង ៧នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបំពេញសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តរតាមនីតិវិធី ។