ផឹកស៊ីស្រវឹង ទាស់ពាក្យសម្ដីគ្នា ទាញកាំបិតកាប់ប្រ៉ាវ

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកបាកាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទាស់ពាក្យសម្ដីគ្នា ក្នុងវង់ផឹកសុីមួយកន្លែង ក៏យកកាំបិតកាប់ ទៅលើជនរងគ្រោះម្នា ក់ចំត្រង់ចុងភ្នែកខាងឆ្វេង ១កាំបិត ចំក្បាល ១កាំបិត និងចំបោះដៃផុតចំនួន ១កាំបិត បណ្តាលអោយរងរបួសធ្ងន់ ហេតុការណ៍នេះកេីតឡេីង កាលពីវេលាម៉ោង ១៤៖២១នាទីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នៅចំនុចខាងត្បូងទំនប់តាឡោន ក្នុងភូមិបត់គគីចាស់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។

បើតាមសមត្ថកិច្ចបានអោយដឹងថា ជនសង្ស៏យជាមនុស្សប្រើប្រាស់គ្រឿងញៀនហើយទើប និងចេញពីមណ្ឌលកែប្រែមានឈ្មោះ ញ៉ ហុក ភេទប្រុសអាយុ ២៥ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិបត់គគីចាស់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។ ចំណែកឯជនរងគ្រោះមានឈ្មោះ មុំ គឿម ភេទប្រុសអាយុ ២៨ ឆ្នាំជនជាតិខ្មែររស់នៅ ក្នុងភូមិបត់គគីចាស់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។

ជនសង្យ័យ និងវត្ថុតាងកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបង្កសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕