ភ្នំពេញ៖ គ្រាន់តែម៉ែប្រេីលាងចាន កូនស្រីជេីងល្អរត់ទៅទាញដំបងវាយម្ដាយចំខ្ទង់ច្រមុះ បណ្តាលបែកឈាម ស្រោចពេញខ្លួន ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីម៉ោង ១២៖៤០នាទី ថ្ងៃទី២៤ ខែតុលា ២០២០ នៅត្រង់ចំនុចទីទួល សុវត្តិភាពរារថភ្លើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំពោះមូលហេតុគឺបណ្ដាលមកពី ម្ដាយបានប្រើឲ្យកូនលាងចាន ដោយមិនដឹងថា មានកំហឹងមកពីណា គ្រាន់តែលឺម្ដាយប្រើបែបនេះក៏រត់ទៅទាញដំបងនៅក្បែរខ្លួន រួចក៏វាយម្ដាយរហូតដល់ បែកឈាមស្រោចខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនកូនស្រីជេីងល្អ ទៅប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំ ៕