ថ្មីទៀតហើយ! ជនជាតិវៀតណាម ពាក់របាំងមុខ ជិះកាណូតលក់គ្រឿងញៀន តាមដងទន្លេ

0

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ជនសង្ស័យជាជនជាតិ វៀតណាមម្នាក់ ក្រោយរូបគេពាក់របាំងមុខ ជិះកាណូតលក់ថ្នាំញៀន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិ៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងវ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅផ្ទះបណ្ដែតទឹក ក្នុងភូមិសង្កាត់ខាងលើ តែងពាក់មុខរបាំងមុខបន្លំភ្នែកសមត្ថកិច្ច ពេលជិះកាណូតលក់ថ្នាំញៀន។

មុនឈានដល់ឃាត់ខ្លួនជនសង្ស័យ ដោយមានការអនុញ្ញាតពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញបានចុះឆែកឆេរ នៅពីលើផ្ទះរបស់ជនសង្ស័យ ខណៈជនសង្ស័យម្នាក់ទៀតឈ្មោះ ថាយ ង្វៀងយ៉ាំងយាក ដែលជាមេខ្លោងចែកចាយគ្រឿងញៀន បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់ ។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនមួយកញ្ចប់, ដាវមួយ និងកាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ចែកចាយគ្រឿងញៀននៅតាមដងទន្លេ ។

បច្ចុប្បន្ន ជនសង្ស័យត្រូបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕