ជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបនឹង គ្រោះមហន្តរាយទឹកជំនន់ នៅកម្ពុជា

0

ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ។ នេះបើយោងតាមស្ថានទូតជប៉ុន ។

ជំនួយដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ឲ្យកម្ពុជានាពេលនេះរួមមាន៖ តង់ ២០០, ឧបករណ៍ចម្រោះទឹក ២០, ភួយ ៧៨០, ម៉ាស៊ីនភ្លើង ៥, កម្រាលផ្លាស្ទីក ៧០, កម្រាលគេង ៧៨០, ធុងទឹក ២០០ ។

សម្ភារៈទាំងនេះនឹងមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះ ហើយនឹងត្រូវបានចែកចាយភ្លាមៗ ក្រោយពេលមកដល់ ។

ជាមួយគ្នានោះលោកទូតជប៉ុន ក៏បានបួងសួងឲ្យប្រជាជនរងគ្រោះ មានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ ៕