ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានចាត់កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍អោយចុះទៅរៀបចំជាបន្ទាន់ ហើយស្ទូចរថយន្តចំនួន ៣គ្រឿង នៅលើផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ដែលបានចតនៅកន្លែងហាមចត យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ខទួលគោក ដើម្បីធ្វើការអប់រំ និងធ្វើការពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ។
ការបញ្ជាឲ្យកម្លាំងជំនាញ ចុះទៅស្ទូចរថយន្តដើម្បីរៀបចំសណ្ដាប់ធ្លាប់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានខំមិន របស់ប្រជាពលរដ្ឋនៅក្នុងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់លោកអធិការខណ្ឌ ៕


