ភ្នំពេញ៖ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងអំពីផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ចាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តទៅលើកំណាត់ផ្លូវជាតិលេខ២ ចាប់ពីព្រំប្រទល់ ខេត្តកណ្ដាល-តាកែវ ចំណុចស្ពានកំពង់ដង្កោ ចាប់ពីគីឡូម៉ែត្រលេខ៣១ ។
មូលហេតុនៃការផ្អាកធ្វើចរាចរណ៍នេះ គឺដោយសារមានទឹកហៀរ ចេញពីទន្លេបាទី ធ្វើអោយលិចផ្លូវជាតិលេខ២ ចម្ងាយ១៥០០ម៉ែត្រ ។ ដូចនេះ ចរាចរណ៍ត្រូវផ្អាកជាបណ្ដោះ អាសន្ន សូមសាធាណជនមេត្តាជ្រាប ៕


