ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងប្រកាសដាក់ឲ្យដេញថ្លៃ ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារ ក្នុងសប្តាហ៍នេះ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរ ប្រាក់រៀលនៅលើទីផ្សារ ។
ធនាគារជាតិ បានអំពាវនាវឲ្យ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ ត្រៀមលក្ខណៈចូលរួមការដេញថ្លៃ តាមកាលបរិច្ឆេទខាងលើ តាមការគួរ ៕
