ភ្នំពេញ៖ បុរស់រងគ្រោះ០១នាក់មានវិបត្តិ ក្នុងគ្រួសារសម្រេចចិត្ត ធ្វើអត្តឃាតចងក សម្លាប់ខ្លួនបណ្ដាល ឱ្យស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨:០០នាទី នៅចំណុចដើមកាស្យា ខាងកើតភូមិ បុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
យោងតាមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បាន ឱ្យដឹងថា សពមានឈ្មោះ ធុយ បូរ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
មុនពេលកើតហេតុឈ្មោះ ធុយ បូរ៉ា មកលេងផ្ទះមិត្តភ័ក្រ នៅភូមិបុសល្វេ ឃុំក្រែក ។ ដោយសារគាត់មានបញ្ហាក្នុងគ្រួសារ ហើយគិតខ្លីបានសំរេចចិត្ត យកខ្សែលីឡុងចងក សម្លាប់ខ្លួនតែម្ដង។
ផ្អែកតាមការពិនិត្យ របស់ផ្នែកជំនាញ កោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សពជនរងគ្រោះ សន្និដ្ឋានថា សពពិតជាបានស្លាប់ ដោយសារធ្វើអត្តឃាត ចងក សម្លាប់ខ្លួនពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕


