ទឹកស្ទឹងព្រែកត្នោត ហក់ឡើងបន្តិចវិញហើយ ក្រោយស្រកប៉ុន្មានថ្ងៃជាប់ៗគ្នា

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះបានឱ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ ស្រកចុះ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៧២ ម៉ែត្រ ៕