ឆ្លងចរន្តអគ្គិសនី ឆាបឆេះ ផ្ទះថ្មបេតុងមួយកន្លែង នៅខណ្ឌឫស្សីកែវ

0

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះ ថ្មបេតុងមួយកន្លែង នៅផ្ទះលេខ១អា ស្ថិតនៅតាមបណ្តយផ្លូវលំបេតុង ក្រុម១២ ស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង៣៥នាទីថ្ងៃត្រង់ ថៃ្ងចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ៖ ម្ចាស់ផ្ទះជួលឈ្មោះ រ័ត្ន សីឡា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ។ មុខរបរលក់ដូ ។ អ្នកជួលផ្ទះឈ្មោះ Lardsong Thananon ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិថៃ មុខរបរ ជាងដែកក្រុមហ៊ុនហ្គេនស្បឺត ។

ប្រភពដដែលបានបន្តថា ៖ ប្រភេទសំណង់ ថ្មបេតុង(ទំហំ៤ ម៉ែត្រx៨ម៉ែត្រ) ។ ចំណែកឯសំភារៈខូចខាតរួមមាន ឆេះគ្រែគេងចំនួន ១ឈុត,ពូកគេងចំនួន ១ឈុត នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ហេតុការណ៍អគ្គិភ័យនេះ ពុំបណ្ដាលឲ្យមានមនុស្សស្លាប់ របួសទេ ។

ប្រតិបត្តិការណ៍នេះ ប្រើប្រាស់រថយន្តការិ. អគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។ រថយន្តជំនួយអន្តាគមន៍ពន្លត់មានដូច ខាងក្រោម ៖ -រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ ឡានស្មើនឹង០៤ ម៉ែត្រគូប ។ – រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេនស្បឺត ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ។ – ពន្លត់ចប់ ៖ នៅម៉ោង ១២ និង៥៥នាទីថ្ងៃត្រង់ នាថ្ងៃ ខែ ឆ្នាំដដែល ៕