សាហាវព្រៃផ្សៃណាស់! ប្រពន្ធចុង លបកាប់សម្លាប់ប្តី ជាអតីតយោធាពិការ កំពុងដេកលង់លក់ (Video)

0

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញ សពបុរសម្នាក់ឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធាពិការ នៅចំណុចលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធី ពីលោកស្រីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពងស្ពឺ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនឃាតក បានហើយនោះ គឺជាប្រពន្ធក្រោយរបស់ជនរងគ្រោះ ។

សមត្ថកិច្ចបញ្ជាក់ថា ឃាតកមានឈ្មោះ មៀច ស្រីអុល ជាប្រពន្ធក្រោយរបស់ជនរងគ្រោះ បានសារភាពថា ខ្លួនពិតជាបានប្រើពូថៅមកលបកាប់ជនរងគ្រោះ ដែលកំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន ។

ឃាតក បន្តថា មូលហេតុនៃអំពើឃាតកម្ម នេះ គឺដោយសារ ចាប់តាំងពីខ្លួនបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមក ជនរងគ្រោះផឹកស្រាស្រវឹងគំរាមសម្លាប់ខ្លួនចោលរហូត  ។ ដោយភ័យខ្លាចជនរងគ្រោះសម្លាប់រូបខ្លួន ទើបបានជាខ្លួនទៅសម្លាប់ ជនរងគ្រោះអោយបានមុន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ ជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕