ភ្នំពេញ៖ នគរបាលជំនាញ នៃស្នងការដ្ឋានខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យជាឳពុកចុងម្នាក់ ក្រោយចាប់រំលោភកូនស្រីប្តីដើម ជាច្រើនលើកច្រើនសារ រហូតមានផ្ទៃពោះ យកមកសួរនាំ បែរជាជនសង្ស័យចងក. សម្លាប់ខ្លួនឯងទៅវិញ ។ ករណីចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិគោតធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនបានរំលោភកូនស្រីប្តីដើម មានអាយុ ១៤ឆ្នាំ បានជាច្រើនលើក និងគំរាមថា បើបែករឿងនឹងសម្លាប់ចោលទាំងម៉ែទាំងកូន។
ក្រោយពីការសួរនាំចប់ ក៏សុំគោលការណ៍ឃាត់ខ្លួន ។ ក្នុងពេលឃាត់ខ្លួននៅក្នុងបន្ទប់ធ្វើការ ជនសង្ស័យបានយកកន្សែងពោះគោ ចូលក្នុងបន្ទប់ទឹកចងក ធ្វើអត្តឃាតដោយខ្លួនឯង។ បន្ទាប់មកសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យសាកសព ឃើញថាជនសង្ស័យបានធ្វើអត្តឃាត ដោយចងករសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ និងគ្រួសារជនរងគ្រោះ បានចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕