ភ្នំពេញ៖ យុវជនល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រោយចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីជាអនីតិជនម្នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងបន្ទប់ទឹកផ្ទះជួល ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះមានអាយុ១០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហាន រ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅបន្ទប់ជួលភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមាន៖ សារ៉ុងពណ៌ក្រម៉ៅ ឆ្នូតៗ មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។
បើតាមនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣:០០នាទីរសៀល ជនរងគ្រោះ និងបងប្រុសបង្កើត ជាមួយអ្នកជិតខាង ឈ្មោះ តា ដូង អាយុ៥៥ឆ្នាំ បាននាំគ្នាទៅស្ទូចត្រី នៅឯបឹងខាងត្បូងផ្ទះ ពេលទៅដល់បឹង ជនរងគ្រោះបានបត់ជើងតូច ហើយមានសភាពធ្លាក់ឈាមជាច្រើន ដោយឃើញដូច្នេះឈ្មោះ តា ដូង ក៌បានដឹកជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ម្តាយជនរងគ្រោះឲ្យបានដឹង និងអោយនាំកូនទៅមន្ទីរពេទ្យ។
ពេលទៅដល់មន្ទីពេទ្យជ័យជំនះ ក្រោយពីពិនិត្យរួចហើយ ទើបដឹងថាជនរងគ្រោះត្រូវបានគេចាប់រំលោភ ហើយនៅពេលសួរនាំជនរងគ្រោះឆ្លើយថាត្រូវ ពូរ៉េត ចាប់រំលោភក្នុងបន្ទប់ទឹក តែពេលនោះម្តាយជនរងគ្រោះមិនទាន់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្លាមនោះទេ។ រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹក ដោយសារជនរងគ្រោះមានសភាពស្លេកស្លាំង ធ្លាក់ឈាមមិនព្រមឈប់ ទើបម្តាយជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ស្វាយរលំ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំ ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកអធិការនគរបាលក្រុងតាខ្មៅ បានចុះទៅនាំខ្លួនជនសង្ស័យយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនគាត់ពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះក្នុងបន្ទប់ទឹកផ្ទះជួល រហូតបានសម្រេចចំនួន ២ម្តង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:០០នាទីល្ងាចពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕