Home សង្គម ប្រទះឃើញសាកសព ស្ត្រីម្នាក់មានសភាពហើមស្អុយ នៅក្បែរផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់

ប្រទះឃើញសាកសព ស្ត្រីម្នាក់មានសភាពហើមស្អុយ នៅក្បែរផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់

0

ភ្នំពេញ៖ បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា មានសាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្បែរផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៦-១៦៧ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ។

បើតាមសមត្ថកិច្ចថា សាកសពស្ត្រីម្នាក់នេះមានសភាពហើម អាចស្លាប់មួយ ឬពីរថ្ងៃកន្លងមកហើយ ។ ភ្លាមៗនៅមិនស្គាល់អត្តសញ្ញាណ សាកសពនៅឡើយទេ ។ ករណីនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត រកអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុដែលនាំឲ្យស្ត្រីរូបនេះស្លាប់ ៕

 

Previous articleMan UTD យល់ព្រមតម្លៃខ្លួនកីឡាករយុវជនឆ្នើមម្នាក់របស់ Sporting Lisbon
Next articleវ៉ៃខ្នោះយុវជនល្មោភកាមម្នាក់ ក្រោយចាប់រំលោភក្មេងស្រីអនីតិជន បានសម្រេច ២ដង ក្នុងបន្ទប់ទឹក