បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត ៤គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់

0

ភ្នំពេញ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនជិត ៤គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ។

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន នៅត្រង់ចំណុចភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៧ តុលា និងបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅជិតច្រកអន្តរជាតិត្រពាំងក្រៀល កាលពីថ្ងៃទី១៨ តុលា ។

ជនសង្ស័យមានឈ្មោះ ទី១. អ៊ិន ថា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងទី២. វ៉ាន់ ភូរ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀន ៣កញ្ចប់ធំ មានទម្ងន់ជិត ៤គីឡូក្រាម និងថ្នាំគ្រវី ២ថង់តូច ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋានខេត្ត កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការទៅតាមនីតិវិធី ៕