Real Sociedad ឈរនៅលើកំពូលតារាងជាបណ្តោះអាសន្នក្រោយ Real Madrid និង Barcelona សុទ្ធតែបរាជ័យ

0

នៅសប្តាហ៍នេះក្រុម Real Sociedad បានឡើងឈរនៅលើកំពូលតារាង បន្ទាប់ពីការប្រកួតជុំទី ៦ នៅ La Liga ចុងសប្តាហ៍នេះដោយលទ្ធផល៣ទល់នឹង០យកឈ្នះក្រុម Betis ។

Sociedad បានរកគ្រាប់បាល់ទី១បើកឆាកនៅពេលដែលកីឡាករ Portu បានតែតបាល់ដែលបញ្ចូនដោយ Mikel Oyarzabal នៅក្នុងរយៈពេលតែ ២ នាទីប៉ុណ្ណោះមុនពេលបញ្ចប់តង់ទី ១ ។

Oyarzabal បានរកគ្រាប់បាល់ទី ២ របស់ក្រុមខ្លួនពីការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៧៤ និង១គ្រាប់ចុងក្រោយ ដោយកីឡាករ Adan Januzaj នៅ១៤ក្រោយ៕

ប្រែសម្រួល៖ Lee