ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។
យោងតាមសេច្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បញ្ជាក់ថា សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យាយយន្ដដឹកជញ្ជួនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យដូចខាងក្រោម៖
១-ផ្លូវជាតិលេខ៥៦ ពីក្រុងសិរីសោភ័ណ ដល់បន្ទាយឆ្មារ ព្រំដែនខេត្តឧត្ដរមានជ័យ។
២-ផ្លូវជាតិលេខ១៥៨ ពីក្រុងប៉ោយប៉ែត ដល់ភូមិផ្អុង ព្រំដែនខេត្តឧត្ដរមានជ័យ។
៣-ផ្លូវខេត្តលេខ១៥៦ដេ ពីរង្វង់មូលយាយជី ស្រុកមង្គលបុរី ដល់(ភ្លើងស្ដុបផ្លូវជាតិលេខ៦) ស្រុកព្រះនេត្រព្រះ
៤-ផ្លូវខេត្តលេខ២៥៦៣ ពីថ្មពួកដល់គោករមៀត បឹងត្រកួន។ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំអោយបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ្រកបដោយសុវត្ថិភាព៕