ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយយកដាវដើរកាប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពង់សាងសង់ ខូចខាតអស់ចំនួន ១៥ ដើម ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុច លើផ្លូវវៀងក្រុង ដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យខាងលើមានឈ្មោះ កាំង កាន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ។
ជនសង្ស័យត្រូវបាន សម្ថកិច្ច ធ្វើការសាកសួរ និងកសាងសំនុំរឿងតាមនីតិវិធី បញ្ជូនទៅការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕


