ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ ។
ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ ស្រកចុះ ១,០២ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៨២ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤៥ ម៉ែត្រ ៕



