ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាន នគរបាលប៉ុស្តិច្បារអំពៅទី២ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ពាក់ព័ន្ធនឹងករណីលួចទុយោរបូមខ្សាច់ ជាច្រើន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរង គ្រោះបានទុកទុយោរជ័របូមខ្សាច់ ជាច្រើន ដើមនៅចំណុចកើតហេតុ រួចទៅធ្វើការ នៅកន្លែងផ្សេងទៀត ស្រាប់តែជនសង្ស័យលួចទុយោរជ័របូមខ្សាច់៥ដើម វាយកំទេចជាដុំតូចៗ ច្រក០២បាវ យកទៅលក់អោយអេតចាយបានលុយ១០ម៉ឺនរៀល។ លុះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ម៉ោង១៥និង០០នាទី សមត្ថកិច្ចយើងឃាត់ខ្លួន បានជនសង្ស័យ នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះង្វៀង យ៉ាំងវី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ បូមខ្សាច់ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតាឡុង ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យឈ្មោះជា កុសល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ៕