បញ្ជូនខ្លួន អតីតចៅអធិការវត្តម្នាក់ ទៅតុលាការ ក្រោយរកឃើញលួចផលិត និងរក្សាទុករូបភាព អាសអាភាសកុមារ

0

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជសង្ស័យអតីតចៅអធិការវត្ត នៅភូមិអូតាប៉ោង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារក្រោមអាយុ១៨ឆ្នាំ។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (អតីតជាចៅអធិការវត្ត) មានទីលំនៅ ភូមិអូតាប៉ាង ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីផលិត និងរក្សាកាន់កាប់រូបភាព អាសអាភាស កុមារក្រោមអាយុ១៨ឆ្នាំ ។

ក្រោយពីការសាកសួរ និងស្តាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញនៃនាយកដ្ឋាន បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕