ភ្នំពេញ៖ តារាកំប្លែងមានវោហាសព្ទមិនចេះរីងស្ងួត នាយពាក់មី បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្រោយបុរសម្នាក់តិះដៀលខ្លួនថា « ល្ងង់ប្រឹងធ្វើចេះគឺអាពែកមី»។ ជាមួយគ្នានោះ នាយពាក់មី បានប្រតិកម្មតបវិញថា« អាបុិនេះល្ងង់ខ្លួនឯង មកជេខ្ញុំអាល្ងង់»។
នាយពាក់មី បានសរសេរ លើគេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះក្នុងន័យដើមទាំងស្រុងថា « អាបុិនេះល្ងង់ខ្លួនឯង មកជេខ្ញុំអាល្ងង់ ! អាបុិនឹងធ្លាប់ដៀលមេីលងាយខ្មែរអ្នកក្រម្តងហេីយ ? បងប្អូនជួយស៊ែអោយល់អាបុិនឹងផង ថាផេកខ្ញុំពិតមានតែ1នេះទេ ដែលមានបងប្អូនLikeជាង1លានLike. ( chem chanra ចែម ចាន់រ៉ា)ចំណែកផេកផ្សេងៗ គឺក្លែងក្លាយទាំងអស់!!សូមអង្វរអស់លោក ដែលយករូបខ្ញុំទៅបង្កេីតផេកក្លែងក្លាយ ដេីម្បីប្រយោជន៏ផ្ទាល់ខ្លួន មុននឹងផុសអី សូមគិតពីកិត្តិយសខ្ញុំផង» ៕




