ឆក់ទៀតហើយ! នារីម្នាក់ស្រែកទ្រហោយំ ព្រោះត្រូវចោរឆក់ យកកាបូបស្ពាយទៅបាត់

0

ភ្នំពេញ៖ នារីជានិស្សិតឆ្នាំទី ៤ម្នាក់ បានស្រែកទ្រហោយំ រត់មករកសមត្ថកិច្ចឱ្យជួយ ធ្វើអន្តរាគមន៍ ខណៈ ដែលរូបនាងជិះ ម៉ូតូចេញទៅ ធ្វើការ ក៏ត្រូវបានជនសង្ស័យមួយក្រុម ធ្វើ សកម្មភាពឆក់យកកាបូបស្ពាយ បានសម្រេច កាល ពីវេលាម៉ោង ៥និង ៣០នាទីព្រឹក ថ្ងៃ ទី ១៧ ខែ តុលា ឆ្នាំ ២០២០ នៅជិតសាលា វ៉ាន់ដា ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នារីរងគ្រោះ មានឈ្មោះ ចន រស្មី អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន និងជានិស្សិតឆ្នាំទី ៤ ស្នាក់នៅ ផ្ទះ ជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារដែលគាត់បាត់បង់ រួមមានទូរស័ព្ទចំនួន ២គ្រឿង ម៉ាក iphone X មួយគ្រឿងនិងម៉ាកហួវៃ មួយគ្រឿង , អត្តសញ្ញាណប័ណ្ណ២សន្លឹក , កាត់ATM ចំនួន ២សន្លឹកនិងលុយមួយចំនួន ។

តាមសម្តីនារីរងគ្រោះ បាន រៀបរាប់ទាំងទឹកភ្នែកថា មុនពេលកេីតហេតុ រូបនាងបានជិះ ម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិក ចេញពីផ្ទះ ជួលក្នុងគោលបំណង ទៅ ធ្វើ ការនៅ ម្តុំកោះពេជ្រ ដោយបានធ្វើ ដំណើរ តាមបណ្ដោយផ្លូវម៉ៅ សេទុង ក្នុង ទិសដៅ ពីផ្សារដើមគទៅ។ លុះ មកដល់ចំណុចកេីតហេតុក៏ស្រាប់តែ លេចមុខ ក្រុមជនសង្ស័យ ២នាក់ ជិះ ម៉ូតូម៉ាកហុងដា ឌ្រីម មួយគ្រឿងមិនចាំស្លាកលេខ បានមកធ្វើ សកម្មភាពឆក់ យកកាបូបរបស់នាង ដែលស្ពាយជាប់ខ្លួនយកទៅ បាត់ ដោយសុវត្ថិភាពតែ ម្តង។

និស្សិតស្រីរូបនេះ បានបន្តទាំងទឹកភ្នែកថា បន្ទាប់ពីត្រូវជនសង្ស័យឆក់ យកកាបូបនាងហើយ រូបនាងភ័យស្លន់ស្លោ មិនដឹងជាទៅ ណា ក៏បានសម្រេចចិត្តជិះ ម៉ូតូ ទៅ ចំណុចស្ពានអាកាសស្ទឹងមានជ័យ ដេីម្បីឱ្យសមត្ថកិច្ច ចរាចរណ៍ផ្លូវគោក ស្នងការដ្ឋានរាជធានីភ្នំពេញ ដែលឈរជើង សម្រួលចរាចរណ៍ នៅទីនោះជួយធ្វើអន្តរាគមន៍ ហើយពេលទៅ ដល់សមត្ថកិច្ចចរាចរណ៍ ដែលប្រចាំការនៅ ទីនោះ ក៏បានទាក់ទង តាមវិទ្យុទាក់ទងឱ្យខាងសមត្ថកិច្ច មូលដ្ឋានចុះ ទៅ ជួបជនរងគ្រោះ ផ្ទាល់ ផងដែរ ។

បន្តិចក្រោយមកឃើញ នគរបាលប៉ុស្តិ៍ទំនប់ទឹក មកហើយក៍បាននាំជនរងគ្រោះ ទៅ ចង្អុលបង្ហាញកន្លែងកើតហេតុរួចហើយ ក៍បន្តនាំទៅ សាកសួរនិងដាក់ពាក្យបណ្ដឹង នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាលទំនប់ទឹក។ ក្នុង នោះដែរប្រជាពលរដ្ឋ លើកឡើងថា ក្នុងសង្កាត់ទំនប់ទឹក មានករណីឆក់ញឹកញាប់ដែរ ហើយពួកគាត់សង្ឃឹម និងអំពាវនាវដល់លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកេង សូមមេត្តារឹតបន្តឹង ទៅលើប៉ុស្តិ៍ ជាពិសេសប៉ុស្តិ៍ទំនប់ទឹក ព្រោះភាគច្រើន ជនសង្ស័យ តែងតែធ្វើសកម្មភាពឆក់ នៅវេលាទៀបភ្លឺម៉ោង៤ ជាងជិតភ្លឺតែម្ដង ៕