ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា កាលពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០២០ ក្រុមជំនាញសុីម៉ាក់បានប្រទះឃើញ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ក្រោយទឹកហូរច្រោះ អស់ដី នៅទិសឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
តាមរយៈហ្វេសប៊ុកលោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា «មិនមែនហូរតា មទឹកទេ តែក្រោយទឹកហូរច្រោះអស់ដី ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ហ្នងនៅតាមផ្លូវ! នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ នៅទិសឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្រុមជំនាញសុីម៉ាក់ បានបោសសំអាតគ្រាប់មីនទាំងអស់ ដោយសុវត្ថិភាព!»។
ជាមួយគ្នានោះលោក ហេង រតនា ក៏បានបន្តអំពាវនាវចំពោះបងប្អូន រស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន សូមមេត្តាប្រុងប្រយ័ត្ន ! និងករណីមានឃេីញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជូនប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ជាបន្ទាន់ ដេីម្បីមានវិធានការដោះស្រាយបញ្ហាជូន!៕




