វ៉ៃខ្នោះជនជាតិវៀតណាមឆ្លៀតឱកាស ដើរគាស់ផ្ទះលួចទ្រព្យសម្បត្តិ ពេលពលរដ្ឋកំពុងជួបទុក្ខលំបាក ដោយជំនន់ទឹកភ្លៀង

0

ភ្នំពេញ៖ ប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស កំពុងជួបទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀងវាយប្រហារ បែរជាមានជនជាតិវៀតណាម ២នាក់ ដើរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិទៅវិញ ។ អំពើចោរកម្មនេះ បានកើតឡើង កាលពីម៉ោង ១៖៣០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ អ៊ុក សារាក់ ហៅស៊ីធុល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ សម្ភារៈបាត់បង់មានដូចជាតុ កៅអី កញ្ចក់ ខ្សែភ្លើង អាគុយ ឌីរ៉ាម៉ូ ទ្វារ និង សម្ភារៈផ្សេងៗមួយចំនួនទៀត ។

ចំណែកជនសង្ស័យមានគ្នា ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះ យើង ណាម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅម្តុំច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ និងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕