ភ្នំពេញ៖ ហេតុការណ៍ដ៏គួរអោយ អាសូរមួយដោយស្រ្តីម្នាក់បាន កើតខ្យល់គរស្លាប់តាមក្រោយប្ដី ដោយសារគ្មានលុយធ្វើបុណ្យសពអោយប្ដី។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមប្រភពបានឱ្យដឹងថា ៖ សាកសពប្តី មានឈ្មោះ ស សេត អាយុ៥០ឆ្នាំ ជាមនុស្សញៀនស្រា មិនសូវហូបបាយ បណ្តាលឲ្យខ្យល់គរស្លាប់។ ចំណែកសពប្រពន្ធមាន ឈ្មោះ ឆាន់ ផាណែត អាយុ ៣៧ឆ្នាំ ពិបាកចិត្តរឿង ប្តីស្លាប់ ពុំមានលុយធ្វើបុណ្យ បណ្តាលឲ្យខ្យល់គរ ស្លាប់
បច្ចុប្បន្ន សាកសព ប្តី-ប្រពន្ធ ទាំងពីរនាក់ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅវត្តសាលាបុណ្យ ស្ថិតក្នុងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕



