ចាប់បានជនចង្រៃ ដើរលួចកាត់ខ្សែភ្លើង នៅស្រុកព្រៃនប់ ៤នាក់

0

ភ្នំពេញ៖ បន្ទាប់​ពីមានការចង្អុល​បង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង កាលពីម៉ោង​ ៦៖៣០នាទីព្រឹក ថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុនស៊ីណូត្រេតហ្វូល​ (រោងចក្រប្រេងកាត) ស្ថិតក្នុង​ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុក​ព្រៃនប់ ខេត្តព្រះសីហ​នុ ។

ក្នុងប្រតិបត្តិការលើកទី១ ឃាត់ខ្លួនជន​សង្ស័យ​ចំនួន​ ៣នាក់រួមមាន៖

១.ឈ្មោះ​ សាត និត ភេទ​ប្រុស អាយុ​៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ​នៅភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។

២.ឈ្មោះ ឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

៣.ឈ្មោះ​ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ​២៧ឆ្នាំ​មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាព​ប្រើរណាលួច អាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនស៊ីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ហើយក្នុងពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុក សហការជាមួយសន្តិសុខក្រុមហ៊ុន ធ្វើការឃាត់ខ្លួនបានឈ្មោះសាត និត រីឯឈ្មោះឈឿន រតនា និងឈ្មោះ ខន ពន្លក រត់គេច​ខ្លួនអស់។

បន្ទាប់​ពីមានការចង្អុល​បង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ លោកនាយការិយាល័យ និងអធិការនគរបាលស្រុកព្រៃនប់ កំលាំងជំនាញបានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ផ្សេងទៀត ដែលធ្លាប់ប្រព្រឹត្តអំពើលួច កាត់ខ្សែភ្លើង ​មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ​ បេ ភក្តី​ ហៅអាតុញ ភេទប្រុស អាយុ​២០​ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ​នៅក្រុមទី៨ ភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។

២.ឈ្មោះ​ បេ ឃឿន ភេទ​ប្រុស អាយុ​៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ​នៅក្រុម​ទី២ ភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។

៣.ឈ្មោះ​ បេ ឆុង ភេទប្រុស អាយុ​២៧ឆ្នាំ​ មុខរបរធ្វើស្រែ មានទីលំ​នៅក្រុម​ទី២ ភូមិ​កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ​ដើម្បី​សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯបក្សពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវស្វែងរក ចាប់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់ ៕