ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅម៉ោងប្រមាណ ១០៖៤០នាទី យប់ថ្ងៃទី១៥ តុលា បានដឹកនាំកម្លាំងចុះទៅជម្លៀសកុមារកំព្រា ចេញពីមណ្ឌលកុមារកំព្រា ដោយសារទឹកឡើងលឿន ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់កងកម្លាំង គ្រប់ប្រភេទ ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍មកក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេល បើសិនមានហេតុការណ៍ ណាមួយកើតឡើងជាយថាហេតុ ៕



