Home សង្គម សង្វេគណាស់! ស្ត្រីម្នាក់ជិះម៉ូតូធ្លាក់ចូលក្នុងលូ ស្លាប់ចោលប្ដីនិងកូនតូចដែលទើប នឹងសម្រាលបាន៧ខែ (Video)

សង្វេគណាស់! ស្ត្រីម្នាក់ជិះម៉ូតូធ្លាក់ចូលក្នុងលូ ស្លាប់ចោលប្ដីនិងកូនតូចដែលទើប នឹងសម្រាលបាន៧ខែ (Video)

0

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យសង្វេគមួយបានកើតឡើង ខណៈដែលមាននារីទើបនឹងសម្រាកកូន បានប្រមាណ៧ខែ ម្នាក់បានបាត់បង់ជីវិត ដោយសារតែជិះម៉ូតូ មិនបានប្រយ័ត្ន ហើយបានធ្លាក់ចូលក្នុងលូ ស្របពេល ដែលកំពុងតែមានភ្លៀងខ្លាំង ។

ករណីខាងលើនេះ បានកើតមានឡើង នៅវេលាម៉ោង៦:១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា រដ្ឋា អាយុ៣៣ឆ្នាំ មានទីលំនៅនៅក្នុងរាជធានីភ្នំពេញ ហើយមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះជិះម៉ូតូម្នាក់ឯងក្រោមភ្លៀងធ្លាក់ខ្លាំង លុះមកដល់កើតហេតុ ស្រាប់តែ ជិះធ្លាក់លូផ្កាប់មុខ ភ្លាមៗនោះប្រជាពលរដ្ឋ ក៏បានធ្វើចលនាបេះដូង តែជាគួរឲ្យសោកស្តាយរូបនាង បានស្លាប់បាត់ទៅហើយ៕

Previous articleទឹកចិត្តប្រពៃណាស់! អតីតកីឡាករប្រដាល់ វង្ស ណយ សន្សំលុយពីលក់សាច់គោងៀត ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង (Video)
Next articleពលរដ្ឋព្រួយបារម្ភចំពោះ អាងចិញ្ចឹមក្រពើ នៅក្រុងតាខ្មៅ ខណៈទឹកកាន់តែឡើងខ្ពស់