Home សង្គម ទឹកចិត្តប្រពៃណាស់! អតីតកីឡាករប្រដាល់ វង្ស ណយ សន្សំលុយពីលក់សាច់គោងៀត ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង (Video)

ទឹកចិត្តប្រពៃណាស់! អតីតកីឡាករប្រដាល់ វង្ស ណយ សន្សំលុយពីលក់សាច់គោងៀត ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង (Video)

0

ភ្នំពេញ៖ ដូចដែលបងបងប្អូន ពូមីង យាយតា ជាពិសេសអ្នកស្នេហាវិស័យកីឡា ប្រាកដជាបានស្គាល់ អតីតកីឡាករប្រដាល់ វង្ស ណយ ដែលមួយរយៈមកនេះ បានងាយមកប្រកបអាជីវកម្មថ្មី ដោយការលក់សាច់គោងៀត ដើម្បីផ្លាស់ប្ដូរជីវភាពវិញម្ដង។ អ្វីដែលគួរអោយសរសើរ អតីតកីឡាករប្រដាល់រូបនេះ គឺរូបគាត់បានទិញមី ៤០កេះតូច ដែលសន្សំពីលក់សាច់គោងៀត ដើម្បីឧបត្ថម្ភប្រជាពលរដ្ឋ នៅខេត្តដែលរងគ្រោះ ទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។

តាមរយៈលោក ហេង ឡុង បានបង្ហោះឲ្យដឹងថា «ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិកាទិញមី ៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋ នៅខេត្តដែលរងគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់  និងខេត្តបាត់ដំបង តាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើន ដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា។ លោកបានបន្ថែមថា សន្សំលុយពីលក់សាច់គោងៀត មកទិញមីជួយប្រជាពលរដ្ឋ!គាត់បានប្រាប់ខ្ញុំ៕»

  
Previous articleជំនន់ស្ទឹងព្រែកត្នោត បន្ដវាយប្រហារផ្ទះពលរដ្ឋជិត​ ៨០០គ្រួសារ ក្នុងខណ្ឌដង្កោ ខណៈអាជ្ញាធរកំពុងជួយសង្គ្រោះ
Next articleសង្វេគណាស់! ស្ត្រីម្នាក់ជិះម៉ូតូធ្លាក់ចូលក្នុងលូ ស្លាប់ចោលប្ដីនិងកូនតូចដែលទើប នឹងសម្រាលបាន៧ខែ (Video)