ភ្នំពេញ៖ ទំនប់សណ្តរស្ទឹងព្រែកត្នោត ត្រូវបានបាក់ហើយ ខណៈអាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងចុះអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ នៅតំបន់មួយចំនួនក្នុងខណ្ឌដង្កោ។ នេះបើយោងតាមការ ឱ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែរថា ការបាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ នឹងបណ្ដាលអោយ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។