ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋម្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៣ តុលា រាជរដ្ឋាភិបាល ទទួលបានថវិការទទួលបាន១លានដុល្លារ ពីសប្បុរសជន សម្រាប់ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង។
តាមរយៈហ្វេសប៊ុកផេកសម្ដេចតេជោ ហ៊ុន សែន សរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណចំពោះសប្បុរសជន ដែលបានចូលរួម ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
សម្ដេចបន្តថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០ នេះថវិការទទួលបាន១លានដុល្លារដែល ក្នុងនោះរួមមាន៖
១.លោកឧកញាគិត ម៉េងនិងលោកជំទាវ ម៉ៅ ចំណាន២០មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញាថៃ ជាហួតក្រុហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។
៤.លោកឧកញាដួង ឆាយនិងលោកជំទាវដេត ម៉ាលីណា១០មុឺនដុល្លារ
៥.លោកជំទាវឧកញាង៉ូវ ម៉ុចនិងលោក ឧកញាង៉ូវ ស្រ៊ុន១០មុឺនដុល្លារ។
៦.លោកឧកញាថោង សារ៉ាតនិងលោក ជំទាវទាវ ធីតា១០មុឺនដុល្លារ។
សម្ដេចបញ្ជាក់ថា ថវិការដែលសប្បុរសជនចូលរួមនេះ និងចាត់ចែង ជួយសង្រ្គោះបន្ទាន់ តាមរយៈគណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួម បន្ថែមទៀតសូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕