Home សង្គម លោក ហេង រតនា អំពាវនាវឱ្យប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះ ក្នុងអំឡុងជំនន់ទឹកភ្លៀង

លោក ហេង រតនា អំពាវនាវឱ្យប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះ ក្នុងអំឡុងជំនន់ទឹកភ្លៀង

0

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយត្ន័ ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀង។

លោក ហេង រតនា បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុកថា «សូមអំពាវនាវប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ! »

ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថា ករណីប្រទះឃេីញឬវត្ថុអី្វមួយសង្ស័យថាជា គ្រាប់មីនឬជាសំណល់គ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ មកអាជ្ញាធរមូលដ្ឋាន ឬកំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ ដេីម្បីដោះស្រាយបញ្ហាជូន! ៕

Previous articleលោក ពេជ្រ ស្រស់ ប្រាប់ជនមួយចំនួន កុំឆ្លៀតឱកាស ប្រមូលថវិកាវិភាគទាន ដោយភ្ជាប់ឈ្មោះរបស់លោក
Next articleគិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៣ តុលា រាជរដ្ឋាភិបាលទទួលបាន ថវិការ១លានដុល្លារ ពីសប្បុរសជន សម្រាប់ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង