Home សង្គម លោក ពេជ្រ ស្រស់ ប្រាប់ជនមួយចំនួន កុំឆ្លៀតឱកាស ប្រមូលថវិកាវិភាគទាន ដោយភ្ជាប់ឈ្មោះរបស់លោក

លោក ពេជ្រ ស្រស់ ប្រាប់ជនមួយចំនួន កុំឆ្លៀតឱកាស ប្រមូលថវិកាវិភាគទាន ដោយភ្ជាប់ឈ្មោះរបស់លោក

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានប្រាប់ទៅកាន់ជនមួយចំនួន កុំឆ្លៀតឱកាស ប្រមូលថវិកាវិភាគទាន ដោយភ្ជាប់ឈ្មោះរបស់លោក។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះធ្វើឡើងក្រោយពីមាន អាខោនហ្វេសប៊ុកមួយ ឈ្មោះ “រាជបុត្រា ស្បង”ដោយបានបង្ហោះនូវ ខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទសុខទ្រីចង់សុំដល់បងៗមិត្ត ដែលមានចិត្តធម៍សុំជួយឧបត្ថមថវិការ១០០០៛ ១០០០០៛២០០០០៛ ក្ដីតាមកម្លាំងសន្ធារបស់បងៗពូមីង មិត្តិភក្ដិទាំងអស់ ដើម្បីទិញស្បៀងជាគ្រឿងបរិភោគជួយដល់គ្រួសារ ដែលបានជួបនៅគ្រោះទឹកជំនន់នៅតាមខេត្តមួយចំនួន ដោយដឹកនាំដោយលោកពូ ពេជ្រ ស្រស់។បើមានលោកពូ អ្នកមីង បងៗ ចែៗមិត្តភក្ដិណាចង់ចូលរួមអាចឧបត្ថមថវិកាតាមខ្ញុំក៏បានឬតាមផេកលោកពូ ពេជ្រ ស្រស់ក៏បាន។ តាមរយៈលេខទូរស័ព្ទ លោកពូ ពេជ្រ ស្រស់ 070 757 777/លេខទូរស័ព្ទខ្ញុំបាទផ្ទាល់ 095891053៕ខ្ញុំបាទសង្ឈឹមថាបងៗនិងជួយឧបត្ថម។ខ្ញុំបាទសុខទ្រីសូមអរគុណនិងអរព្រះគុណ»។

ជុំវិញករណីនេះលោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុករបស់លោកថា «សូមប្អូនកុំឆ្លៀតឱកាសប្រមូលថវិកាវិភាគទាន ដោយភ្ជាប់ឈ្មោះបងអី បងមិនបានតែងតាំង នរណាឲ្យរ៉ៃអង្គាសក្រៅពីក្រុមការងាររបស់ បងនោះទេ »។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ដូច្នេះខ្ញុំសូមបញ្ជាក់ដល់បងប្អូនជន រួមជាតិឲ្យបានជ្រាបថា៖ ការទទួលវិភាគទាន គឺមានរូបខ្ញុំផ្ទាល់ និងលោក ផន ផល្លា ប្រធាន មូលនិធិក្នុងបក្សខ្ញុំតែប៉ុណ្ណោះ ក្រៅពីនេះគឺមិន មែនជាក្រុមការងារខ្ញុំនោះទេ»៕

Previous articleសូមប្រុងប្រយ័ត្ន! ឡាវប្រកាសបើកទ្វា អាងស្ដុកទឹកវារីអគ្គីសនី ដែលហូរចាក់មកខេត្តស្ទឹងត្រែង តាមទន្លេសេកុង
Next articleលោក ហេង រតនា អំពាវនាវឱ្យប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះ ក្នុងអំឡុងជំនន់ទឹកភ្លៀង