ភ្នំពេញ ៖លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យនៅ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំង អន្តរាគមន៍ចុះជួយ សង្គ្រោះបន្ទាន់ជម្លៀស ប្រជាពលរដ្ឋចេញពីផ្ទះ មកកាន់ទីទួលសុវត្ថិភាព។
សេចក្ដីរាយការណ៍ ពីនាយទាហានយោធភូមិភាគទី៥ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានធ្វើការវាយលុកចូលដល់ ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌនាថ្ងៃនេះ ។ ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋកម្លាំងតំបន់ប្រតិបត្តិការសឹករង បានចេញអន្តរាគមន៍ភ្លាមៗ ក្នុងការសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព។