ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ឯក តាត និមល អត្តលេខ ៧១៩១០ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល អត្តលេខ៧១៩១០ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក ៕
