ភ្នំពេញ៖ បើតាមព័ត៌មានបឋមបានឲ្យដឹងថា ទឹកជមនន់បាននិងកំពុងវាយប្រហារ ពន្ធនាគារខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឲ្យអ្នកទោសជាច្រើនរយនាក់ ត្រូវជម្លៀសទៅពន្ធនាគារខេត្តផ្សេងៗ ដែលនៅក្បែរនោះ។
សូមបញ្ជាក់ថា អ្នកជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន ១.៦០០នាក់ ក្នុងនោះស្រី ១០០នាក់។ ហើយជំហានដំបូង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អ្នកជាប់ឃុំចំនួន ៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅ កាន់ពន្ធនាគារខេត្តសៀមរាម ។
នៅថ្ងៃនេះដែរ កម្លាំងនគរបាលខេត្តចំនួន ៦៣០នាក់ រួមជាមួយរថយន្តអាវពោង និងកាណូត បានចុះជួយពន្ធនាគារខេត្តបន្ទាយមានជ័យដែលកំពុងជន់លិចទឹក ដូចជា ការឈរជើងយាមពន្ធនាគារ ការពារដឹកជញ្ជូនចេញអ្នកកំពុងជាប់ឃុំ ទៅដាក់ពន្ធនាគារខេត្តសៀមរាប ក្នុងនោះកម្លាំង ២៣០នាក់ទៀត រួមជាមួយសំភារៈត្រៀមបំរុង នៅស្នងការដ្ឋានសំរាប់ជំនួយបន្ថែម ៕






