ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសប្រាប់ឲ្យ មន្ទីរសង្គមកិច្ច រាជធានី-ខេត្ត ត្រូវសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត ក្នុងការដោះស្រាយ និងឆ្លើយតបចំពោះបញ្ហាទឹកជំនន់ ជូនប្រជាជននៅតាមមូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសង្គមកិច្ច នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានានា ដែលកំពុងជួបប្រទះជំនន់ទឹកភ្លៀង ក្រសួងធ្វើការណែនាំដល់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត ត្រូវអនុវត្តនូវវិធានការឆ្លើយតបមួយចំនួន ដូចខាងក្រោម៖
១.ត្រូវសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត ក្នុងការដោះស្រាយ និងឆ្លើយតបចំពោះបញ្ហាទឹកជំនន់ ជូនប្រជាជននៅតាមមូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់។
២.ត្រូវរៀបចំឲ្យមានក្រុមការងារប្រតិកម្មរហ័សធ្វើបច្ចុប្បន្នភាព និងរាយការណ៍ជាប្រចាំអំពីចំនួនប្រជា ជនស្ថានភាព និងទីតាំងដែលកំពុងជួបបញ្ហាទឹកជំនន់ មកក្រសួងតាមរយៈនាយកដ្ឋានសុខុមាលភាពស ង្គមដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយប្រចាំក្រសួង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងកា ររាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
៣.ត្រូវរៀបចំផែនការសកម្មភាពចុះពិនិត្យដោះស្រាយឆ្លើយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ការកើតមានជំងឺផ្សេងៗមកលើប្រជាជន និងស្រង់ទិន្នន័យជនរងគ្រោះ ជូនក្រសួងដើម្បីពិនិត្យដោះស្រា យបានទាន់ពេលវេលា។
៤.ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់ និងវិធានការការពារពីគ្រោះម ហន្ដរាយ ទឹកជំនន់ ខ្យល់កន្ដ្រាក់ ខ្យល់ព្យុះ ដល់សហគមន៍ សាលារៀន វត្តអារាម និងវិហារសាសនានានា ៕