ភ្នំពេញ៖ ត្រីមាសទី៣ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ បានចំនួន៩.០១៥,០៨ប៊ីលានរៀល (ប្រមាណ ២.២២៥,៨៥លានដុល្លារ) ស្មើនឹង ៧៨,១០% នៃផែនកាប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ឃើញថា ចំណូលពន្ធ-អាករសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ កើនឡើងចំនួន ៣២៥,២៧ប៊ីលានរៀល ប្រមាណ ជា៨០,៣១លានដុល្លារ ស្មើនឹង ៣,៧១%។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ តុលា បានឲ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន៧៥៤,២០ប៊ីលានរៀល ប្រមាណជា ១៨៦,២២លានដុលារ ស្មើនឹង៦,៥៣% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀ បនឹងចំណូលពន្ធ-អាករ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ ឃើញថា ថយចុះចំនួន១៧៤,០៥ប៊ីលានរៀល ប្រមាណជា ៤២,៩៨លានដុល្លារ ស្មើនឹង១៨,៧៥% ៕


