Home សង្គម ដំណឹងបន្ទាន់! កំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ត្រូវបិទជាបណ្តោះអាសន្ន

ដំណឹងបន្ទាន់! កំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ត្រូវបិទជាបណ្តោះអាសន្ន

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង បន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការពង្វាងចរាចរណ៍ ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹក ចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។

រដ្ឋបាលរាជធានីភ្នំពេញ បានសរសេរនៅលើហ្វេសប៊ុកផេក នៅយប់នេះថា «សូមបងប្អូន ប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការពង្វាងចរាចរផ្លូវ៣៧១ ចំណុចមុខស្ថានីយមូបទឹកបឹងទំពន់ ខណ្ឌមានជ័យ ដោយមន្ទីរសាធារណការរាជធានីភ្នំពេញ កំពុងរៀបចំដាក់បន្ថែម រថយន្តបូមទឹកចល័ត ដើម្បីបូមទឹកចេញពីបឹងទំពន់ ទៅកាន់បឹងជើងឯក ដើម្បីរំដោះការជន់លិចទឹកភ្លៀង តំបន់មួយចំនួន ក្នុងរាជធានីភំ្នពេញ» ៕

Previous articleUpdate៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមី មួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើល នៅខណ្ឌសែនសុខ
Next articleជនបរទេសម្នាក់ដេកស្លាប់ នៅវាលស្រែ ដោយមិនដឹងមូលហេតុ